បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាក្លឹប Real Madrid, Manchester City និង PSG កំពុងតែតាមប្រជែងយកកីឡាករក្រុមយុវជនអាយុក្រោម១៧ឆ្នាំ របស់ជម្រើសជាតិអាហ្សង់ទី គឺកីឡាករ Claudio Echeverri ដែលបានស៊ុតបញ្ចូលទី ៣គ្រាប់ក្នុងការប្រកួតជាមួយនឹងប្រេស៊ីល។

ខណៈពេលនេះខ្សែបម្រើប្រយុទ្ធរូបនេះមានបំណង់ចង់ទៅចូលរួមជាមួយនឹងក្លឹប Barcelona នៅពេលអនាគត ដោយសារតែគាត់ចង់ធ្វើតាមកីឡាករ Lionel Messi៕
