ហេតុផល​ដែល​លោក Erik ten Hag ផ្ដល់​តំណែង​ប្រធាន​ក្រុម​ដល់​កីឡាករ Casemiro

0

លោក Erik ten Hag អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Manchester United ជឿជាក់​ថា Casemiro គឺជា​ជម្រើស​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​នាម​ជា​ប្រធាន​ក្រុម នៅ​ពេល​អវត្តមាន​កីឡាករ Bruno Fernandes ។ Fernandes ត្រូវ​បាន​ក្លាយជា​កីឡាករ​បម្រុង​ជាមួយ Marcus Rashford សម្រាប់​ការ​ប្រកួត Carabao Cup ។

នេះ​មាន​ន័យ​ថា Ten Hag ត្រូវ​ជ្រើស​យក​កីឡាករ​ផ្សេង​ជា​ប្រធាន​ក្រុម ហើយ​គាត់​បាន​សម្រេចចិត្ត​ជ្រើសរើស Casemiro ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី Roy Keane បាន​អះអាង​ថា Fernandes គួរតែ​ត្រូវ​បាន​ដក​ចេញពី​តួនាទី​។ នៅ​ពេល​មាន​សំណួរ​អំពី​មូលហេតុ​ដែល​គាត់​ជ្រើសរើស Casemiro ហើយ​មិនមែន​ជា Harry Maguire ដែល​ជា​ប្រធាន​ក្រុម​ចាស់​លោក Ten Hag បាន​ពន្យល់​ថា​៖ «​គាត់​តែងតែ​បង្ហាញ​ពី​ភាព​ជា​អ្នកដឹកនាំ​របស់​គាត់​នៅ​រាល់​ការ​ហ្វឹកហាត់ និង​រាល់​ការ​ប្រកួត​។ គាត់​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​»​។

Ten Hag ក៏​បាន​ពន្យល់​ផង​ដែរ​ពី​ការ​ដែល​មិន​ដាក់ Fernandes ឬ Rashford ។ លោក​បាន​លើក​ឡើង​ថា​៖ «​វា​ចាំបាច់​ទេ ដោយសារ​ពួក​គេ​មាន​ទម្រង់​លេង​ល្អ ប៉ុន្តែ​យើង​ត្រូវ​អោយ​ពួក​គេ​មាន​អារម្មណ៍ល្អ​ដែរ ហើយ​មួយទៀត​យើង​ចង់​ផ្តល់​ឱកាស​ដល់​កីឡាករ​ផ្សេង​ទៀត ព្រោះ​ពួក​គេ​បង្ហាញ​វត្ត​មានបាន​យ៉ាង​ល្អ​នៅ​គ្រប់​វគ្គ​ហ្វឹកហាត់​»​។

សម្រាប់​បញ្ហា​របស់ Casemiro ត្រូវ​បាន​ពិន័យ​កាត​លឿង​បន្ទាប់​ពី​បាន​ប៉​ទង្គិច​ជាមួយ Joe Willock នៅ​នាទី​ទី 19 ដែល​ធ្វើ​ឱ្យ​គាត់​មាន​ភាព​តឹងតែង​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់​។ ទន្ទឹម​នឹង​នេះ​ដែរ ការ​ជជែក​ដេញដោល​ពី​ប្រធាន​ក្រុម​នៅ Man United ត្រូវ​បាន​គេ​និយាយ​យ៉ាង​ទូលំទូលាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ បន្ទាប់​ពី Keane បាន​ស្តីបន្ទោស Fernandes ក្រោយ​ពី​ការ​ប្រកួត Manchester Derby​។ អតីត​ខ្សែបម្រើ​របស់​បិសាច​ក្រហម​រូប​នេះ​បាន​ប្រាប់ Sky Sports ថា​៖ «​រឿង​មួយ​ដែល​ខ្ញុំ​នឹង​ធ្វើ​បន្ទាប់​ពី​ថ្ងៃនេះ គឺ​ខ្ញុំ​ប្រាកដជា​ដក​តំណែង​ប្រធាន​ក្រុម​ចេញពី Fernandes 100 ភាគរយ​។ ខ្ញុំ​គិត​ថា​គាត់​ជា​កីឡាករ​ដែល​មាន​ទេព​កោសល្យ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បានឃើញ​ថ្ងៃនេះ វា​ពិតជា​មិន​អាច​ទទួលយក​បាន​ទេ​»៕