ក្លឹបនៅអង់គ្លេសមួយនេះ ពិចារណាក្នុងការផ្ទេរយក Maguire

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាក្លឹប West Ham បាននឹងកំពុងពិចារណាទៅលើការដេញថ្លៃជាថ្មីសម្រាប់ខ្សែការពារ Harry Maguire របស់ក្លឹប Manchester United សម្រាប់ទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខ។

ការសម្រេចចិត្តជាថ្មីនេះ ស្របពេលដែលខ្សែការពារ Maguire កំពុងមានបញ្ហាពាក់ព័ន្ធនឹងពេលវេលាលេងនៅ Old Trafford។

គួរបញ្ជាក់ថាកំឡុងរដូវក្តៅនេះ West Ham បានចូលរួមពិភាក្សាជាមួយ Manchester United ទាក់ទងនឹងការផ្ទេរដ៏មានសក្តានុពលរបស់ Maguire ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយកើតឡើងឡើយ។ ឥឡូវនេះពួកគេកំពុងពិនិត្យមើលឡើងវិញនូវលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអង់គ្លេស៕