Barca និង Chelsea ត្រៀមប្រកួតប្រជែងគ្នាយកខ្សែបម្រើវ័យ ១៨ឆ្នាំម្នាក់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Barcelona បានបង្ហាញការចាប់អារម្មណ៍ទៅលើខ្សែបម្រើ Gabriel Moscardo មានវ័យ ១៨ឆ្នាំ នៅក្លឹប Corinthians។

Gabriel Moscardo: Physical Strength and Intelligence - Calcio Deal

ក្នុងនោះកីឡាករ Moscardo ត្រូវបានគេមើលឃើញថាមានទេពកោសល្យ ហើយត្រូវបានចាប់ទុកថាមានសមត្ថភាពពីធម្មជាតិដូចទៅនឹង Oriol Romeu។ ខាងក្លឹប Chelsea ក៏បានចាប់អារម្មណ៍ទៅលើកីឡាករ Moscardo ដែលវាអាចធ្វើអោយមានការប្រកួតប្រជែងក្នុងការចុះហត្ថលេខាយកគាត់។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាចំបងរបស់ក្លឹប Barcelona គឺផ្នែកហិរញ្ញវត្ថុ ខណៈពួកគេត្រូវបានប្រាក់ប្រមាណ ៣០លានអឺរ៉ូ ដើម្បីធ្វើអោយការផ្ទេរមួយនេះកើតឡើងបាន៕