Home ព័ត៌មានកីឡា Man Utd សម្លឹងឃើញកីឡាករម្នាក់នេះ ដើម្បីមកជំនួសកន្លែងរបស់ Sancho

Man Utd សម្លឹងឃើញកីឡាករម្នាក់នេះ ដើម្បីមកជំនួសកន្លែងរបស់ Sancho

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Manchester United បានធ្វើការស្វែងរកនៅកីឡាករមកជំនួសកន្លែងរបស់ Jadon Sancho ខណៈ Federico Chiesa របស់ក្លឹប Juventus ជាជម្រើសដំបូង។

ក្នុងនោះក្លឹប Juventus បាននឹងកំពុងពិចារណាក្នុងការផ្តល់អោយនៅការបន្តកុងត្រាមួយឆ្នាំទៀតសម្រាប់ Chiesa ជាមួយនឹងប្រាក់ឈ្នួល ៥លានអឺរ៉ូ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេក៏បើកចំហរនៅក្នុងលក់គាត់ជាមួយនឹងតម្លៃប្រមាណ ៦០លានអឺរ៉ូ។

គួរបញ្ជាក់ថា គាត់កំពុងបង្ហាញទម្រង់លេងយ៉ាងល្អនៅរដូវកាលនេះ ដោយអាចរកបាន ៤គ្រាប់ និង assist ម្តង ក្នុងការបង្ហាញខ្លួន ៦ដង។ កុងត្រារបស់គាត់ជាមួយនឹងក្លឹប Juventus នឹងផុតនៅឆ្នាំ ២០២៥៕

Federico Chiesa Juventus
Previous articleMan Utd កំពុងតាមដានខ្សែបម្រើការពាររបស់ក្លឹប Valencia
Next articleសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារ ក្នុង ១ខែ ទៅលើតួលេខ ២០២ ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ បើប្រៀបធៀបឆ្នាំ២០២២ មានត្រឹម២០០ដុល្លារ