Rodri ជំរុញ​ឱ្យ​អាជ្ញាធរ​បាល់ទាត់ មាន​វិធានការ​លើ Saudi Pro League

0

ខ្សែបម្រើ Rodri របស់ Manchester City បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បាល់ទាត់ អោយ​មានការ​គ្រប់គ្រង​ការ​ផ្ទេរ​កីឡាករ​ពី​បាល់ទាត់​អឺរ៉ុប​ទៅ​កាន់ Saudi Pro League ។ កីឡាករ​វ័យ 38 ឆ្នាំ Cristiano Ronaldo គឺជា​កីឡាករ​ដំបូង​គេ​ដែល​បាន​ផ្លាស់​ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ពេល​ដែល​គាត់​បាន​ចុះហត្ថលេខា​ជាមួយ Al Nassr នៅ​ចុងខែ​ធ្នូ ឆ្នាំ 2022 ។ បន្ទាប់​មក Karim Benzema និង N’Golo Kante បាន​ចូលរួម​ជាមួយ Al Ittihad ក្នុង​ខែមិថុនា ។

Rodri បាន​និយាយ​ពេល​បំពេញ​កាតព្វកិច្ច​ការ​ប្រកួត​អន្តរជាតិ​ជាមួយ​អេ​ស្ប៉ា​ញ​ថា​៖ «​កីឡាករ​បាល់ទាត់​អឺរ៉ុប​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិនល្អ​។ កីឡាករ​ដែល​សម្រេចចិត្ត​ចេញ​ទៅ​លី​គ​ផ្សេង​ក្រៅពី​អឺរ៉ុប យើង​អាច​យល់​បាន​ថា​ព្រោះ​អ្វី ។ ជាក់ស្តែង ដោយសារ​តែ​ចំនួន​ទឹកប្រាក់​ដែល​ពួក​គេ​ផ្តល់​ជូន ខ្ញុំ​ចាត់​ទុក​ថា​នេះ​ជា​បញ្ហា​មួយ​»​។

«​យើង​ជា​ជនជាតិ​អឺរ៉ុប ខ្ញុំ​ស្រមៃ​ថា យើង​អាច​ទទួល​បានការ​គ្រប់គ្រង​ការ​ផ្ទេរ​កីឡាករ​ដែល​មាន​ទេព​កោសល្យ​អោយ​មានការ​ប្រកួតប្រជែង​នៅ​អឺរ៉ុប ដែល​ដំបូង​ឡើយ ខ្ញុំ​គិត​ថា​នេះ​គ្រាន់តែ​ជា​កន្លែង​បញ្ចប់​អាជីព​របស់​កីឡាករ​ជើង​ចាស់​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​យើង​ឃើញ​ថា​មិនមែន​ទេ សូ​ម្បី​តែ​យុវជន​ក៏​ជ្រើសរើស​ទៅ​ទីនោះ​ដែរ​»​។

ការ​អត្ថាធិប្បាយ​របស់ Rodri ត្រូវ​បាន​គេ​ចាត់ទុកជា​ការ​រក្សា​ទីផ្សារ​ដែល​ផ្តល់​កម្រិត​នៃ​ការ​ចំណាយ​របស់ Premier League នៅ​រដូវក្តៅ​នេះ​។ ក្លឹ​ប Saudi Pro League បាន​ចំណាយ​ប្រាក់​សរុប​ចំនួន 875,4 លាន​ផោន​ក្នុង​អំឡុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ដែល​ទើបតែ​បិទ​ថ្មី​ៗ​នេះ​៕