បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United និងក្លឹប Chelsea បាននិយាយគ្នាកាលពីថ្ងៃសៅរ៍អំពីការខ្ចីជើងកីឡាករ Marc Cucurella។
ក្លឹប Chelsea នឹងអនុញ្ញាតអោយកីឡាករ Cucurella ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែលក្ខខណ្ឌតែមួយគាត់របស់ពួកគេ គឺតម្លៃផខ្ចីជើង និងការចំណាយទៅលើប្រាក់ឈ្នួល។ នៅពេលនេះអ្វីៗ អាស្រ័យទៅលើក្លឹប Man Utd ដោយសារតែពួកគេមានជំម្រើសខ្សែការពារឆ្វេង ៣នាក់នៅក្នុងបញ្ជីដែលចង់បាន៕