លុះត្រាតែ Lukaku យល់ព្រមធ្វើរឿងនេះ ទើបគាត់អាចផ្ទេរមកកាន់ Roma បាន

0

បរទេស៖ ទាំងក្លឹប Chelsea និង Roma បានធ្វើការប្រាប់ទៅកាន់កីឡាករ Lukaku ថាគាត់ត្រូវតែកាត់នៅប្រាក់ឈ្នួលរបស់គាត់ ដើម្បីអាចអោយការផ្ទេរទៅកាន់ទឹកដីអ៊ីតាលីធ្វើទៅបាន។ ប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធរូបនេះ គឺខ្ពស់ណាស់សម្រាប់ក្លឹប Roma ដែលត្រូវបង់អោយគាត់ពេញនៅពេលនេះ។ ហើយបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងថាឥលូវនេះ គឺអាស្រ័យទៅលើខ្សែប្រយុទ្ធរូបនេះ ដើម្បីធ្វើការសម្រេចចិត្តអំពីប្រាក់ឈ្នួលរបស់គាត់។

ក្នុងនោះ កីឡាករបែលហ្ស៊ិកនៅតែជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងបញ្ជីរបស់ក្លឹប Chelsea។ ហើយផ្ទេរគាត់ទៅកាន់ក្លឹប Roma គឺជាឪកាសតែមួយគាត់របសក្លឹប Chelsea សម្រាប់រដូវកាលនេះ។ លោក Jose Mourinho ចង់បានខ្សែប្រយុទ្ធរូបនេះនៅក្នុងក្រុមរបស់ខ្លួន បន្ទាប់ពីពួកគេធ្លាប់បានធ្វើការជាមួយគ្នាកាលនៅក្លឹប Manchester United ប៉ុន្តែការផ្ទេរមួយនេះអាចកើតឡើងបាន លុះត្រាតែ Lukaku យល់ព្រមកាត់ប្រាក់ឈ្នួលរបស់គាត់ សម្រាប់កុងត្រាអាលូវនេះ។

គួរបញ្ជាក់ថា អនាគតរបស់គាត់មើលទៅទំនងជាអាចចាកចេញពី Stamford Bright គឺវានៅអាស្រ័យទៅលើ Lukaku ថាតើគាត់ទទួលយកការផ្លាស់ប្តូរទៅកាន់ Roma អោយបានមុនពេលទីផ្សារដោះដូរកីឡាករបិទឫអត់៕

Lukaku Mourinho