បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AS Roma ត្រៀមនឹងជម្រុញក្នុងការដាក់សំណើរដ៏ធំមួយក្នុងការខ្ចីជើង Romelu Lukaku នៅថ្ងៃនេះ។ នាយកក្លឹប និងម្ចាស់ក្លឹប Roma កំពុងស្ថិតនៅក្នុងទីក្រុងឡុងដ៏ ដើម្បីធ្វើការពិភាក្សាដោយផ្ទាល់ជាមួយនឹងក្លឹប Chelsea។
តម្លៃក្នុងការខ្ចីជើង ក៏ដូចជាការចំណាយលើប្រាក់ឈ្នួល គឺជាចំនុចចាំបាច់ដែលធ្វើអោយខាងក្លឹប Chelsea ផ្តល់ភ្លើងខៀវ។ ពេលវេលាសំខាន់ គឺក្នុងរយៈពេល ២៤/៤៨ម៉ោងខាងមុខ៕