កីឡាករ Mohammed Kudus នឹងមកចូលរួមជាមួយ West Ham ក្នុងតម្លៃ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងអំពីការផ្ទេរកីឡាករ Mohammed Kudus ទៅកាន់ក្លឹប West Ham។ ការព្រមព្រៀងគ្នាជាមួយនឹងក្លឹប Ajax ក្នុងកញ្ចប់ផ្ទេរមានតម្លៃ ៤៥លានអឺរ៉ូ ដោយមានបញ្ចូលនៅលក្ខខណ្ឌលក់កីឡាករនាពេលខាងមុខផងដែរ។

កុងត្រា ៥ឆ្នាំរបស់កីឡាករ ក៏ត្រូវបានព្រមព្រៀង ជាមួយនឹងការកំណត់ពេលធ្វើតេស្តសុខភាពនៅថ្ងៃសៅរ៍ខាងមុខ។ ការងារមួយនេះ ត្រូវបានធ្វើលោក Tim Steidten នាយកថ្មី ហើយសម្រាប់ឯកសារនឹងត្រូវចុះហត្ថលេខានៅរយៈពេល ៤៨ម៉ោងខាងមុខ៕