បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Baron ដែលជា CEO របស់ក្លឹប Fiorentina បាននិយាយអំពីការផ្ទេរ Amrabat ថា “កីឡាករ Sofyan នឹងមិនបង្ហាញខ្លួនជាមួយក្រុមនោះទេ ប៉ុន្តែពួកយើងនៅមិនទាន់ទទួលបានសំណើរផ្ទេរ Amrabat នោះទេ”។
លោក Barone បានបន្ថែមទៀតថា “ប្រសិនជាមានកីឡាករដែលមិនសប្បាយចិត្តនៅទីនេះ ពួកយើងនឹងពិចារណាទៅលើសំណើរផ្ទេរតែម្តង”៕