អ្នកចាំទី Dominik Livakovic ត្រៀមទៅចូលរួមជាមួយនឹងក្លឹបថ្មី

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Fenerbache កាន់តែខិតជិតក្នុងការផ្ទេរយក Dominik Livakovic ក្នុងនាមជាអ្នកចាំទីថ្មី។ ការផ្ទេរអាចនឹងបញ្ចប់នៅក្នុងរយៈពេល ២៤ម៉ោង ខណៈកីឡាករនឹងធ្វើដំណើរទៅកាន់ Fenerbache នៅថ្ងៃពុធនេះ។

ក្នុងនោះ Altay Bayindir អាចនឹងទៅចូលរួមជាមួយនឹងក្លឹប Manchester United ក្នុងតម្លៃ ៧លានអឺរ៉ូ។ ហើយនៅពេលនេះ វាអាស្រ័យទៅលើក្លឹប Man United បន្ទាប់ពីការពិភាក្សា៕