បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា FC Porto ខិតជិតក្នុងការផ្ទេរយកកីឡាករ Jorge Sanchez។
ការផ្ទេរមួយនេះ ក្នុងលក្ខខណ្ឌខ្ចីជើងដែលមានតម្លៃ ៤លានអឺរ៉ូ ជាមួយនឹងជម្រើសក្នុងការទិញផ្តាច់។ សម្រាប់លក្ខខណ្ឌក្នុងការទិញផ្តាច់នេះ នឹងត្រូវចូលជាកាតព្វកិច្ច ប្រសិនជាកីឡាករអាចប្រកួតបានយ៉ាងតិច ១៥ដងសម្រាប់រដូវកាលនេះអោយ Porto៕