បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter បានត្រៀមខ្លួនក្នុងការបង់នៅកញ្ចប់ប្រាក់ច្រើនជាង ៣០លានអឺរ៉ូ ដែលមានបូកបញ្ចូលនឹងតម្លៃបន្ថែម សម្រាប់កីឡាករ Benjamin Pavard។ ខាងក្លឹប Bayern និងភ្នាក់ងាររបស់កីឡាករ ត្រូវបានបញ្ជាក់អំពីរឿងនេះ។
ពេលវេលាដ៏សំខាន់បានមកដល់ហើយ ដែលទាមទារអោយក្លឹប Bayern ស្វែងរកនៅអ្នកមកជំនួសកន្លែងរបស់ Pavard ដើម្បីអាចផ្តល់នៅភ្លើងខៀវទៅកាន់ក្លឹប Inter៕