Mateu Alemany ត្រៀមចាកចេញពី Barca ដើម្បីមកចូលរួមជាមួយនឹងក្លឹបនៅអង់គ្លេសវិញ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham ពិចារណាទៅលើលោក Mateu Alemany ជាជម្រើសនាយកផ្នែកបាល់ទាត់ ដែលនឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខ។

លោក Alemany នឹងចែកផ្លូវជាមួយនឹងក្លឹប Barca នៅថ្ងៃទី២ ខែកញ្ញា ហើយគាត់ធ្លាប់ខិតជិតក្នុងការទៅចូលរួមជាមួយនឹងក្លឹប Aston Villa កាលពីខែមិថុនា។ ឪកាសមកកាន់អង់គ្លេសនឹងមានសម្រាប់គាត់ម្តងទៀតនៅពេលឆាប់ៗខាងមុខ ជាមួយនឹងក្លឹប Spurs៕