Pep ឆ្លើយតបទៅក្លឹបធំមួយ ដែលចង់បានអ្នកចាំទី Stefan Ortega

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pep Guardiola ឆ្លើយតបទៅនឹងដំណឹងដែលថា Bayern ចង់បានអ្នកចាំទី Stefan Ortega ថា “ពួកយើងមិនចង់លក់គាត់នោះទេ ហើយក៏មិនចង់ដាក់អោយខ្ចីជើងផងដែរ។ ខ្ញុំសុំទោសផង ប៉ុន្តែពួកយើងត្រូវការគាត់ក្នុងរយៈពេលយូរ”។

Pep ក៏បានបន្ថែមទៀតថា “វាអាស្រ័យទៅលើភាគីចំនួន ៣ ប៉ុន្តែពួកយើងត្រូវស្វែងរកនៅអ្នកជំនួសថ្មី ក្នុងទីផ្សារដោះដូរ ដែលនៅដល់ ២សប្តាហ៍…. ពួកយើងត្រូវការ Ortega”៕