បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Romeo Lavia បានសម្រេចចិត្តទៅចូលរួមជាមួយនឹងក្លឹប Chelsea ខណៈក្លឹបចង់បានគាត់តាំងពីរដូវក្តៅមុន។ គាត់មកចូលរួមជាមួយនឹងក្លឹប Southampton ក្នុងតម្លៃ ១២លានផោនកាលពីខែកក្កដា ហើយពេលនេះ Southampton បានបដិសេធនៅសំណើរ ៥០លានផោនពីខាងក្លឹប Chelsea ហើយ។
រឿងដែលបានលាតត្រដាងកាលពីរដូវក្តៅមុនឥឡូវនេះធ្វើឱ្យមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើអនាគតរបស់ Lavia ខណៈដែលគាត់បាននិយាយថាបាទ ចំពោះការផ្លាស់ប្តូរ ទៅកាន់ Chelsea៕