កីឡាករ Leandro Paredes ធ្វើដំណើរទៅអ៊ីតាលី ដើម្បីចូលរួមជាមួយក្លឹបថ្មី

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងអំពីការផ្ទេរកីឡាករ Leandro Paredes ទៅកាន់ក្លឹប AS Roma។ ការព្រមព្រៀងផ្ទេរ មានតម្លៃប្រមាណ ៤លានអឺរ៉ូ ពីក្លឹប PSG។

ខាងក្លឹប PSG និង Roma បានឈានដល់ការព្រមព្រៀងគ្នា ហើយពេលនេះ Leandro បាននឹងកំពុងធ្វើដំណើរទៅអ៊ីតាលី។ កុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៥ ជាមួយជម្រើសបន្តដល់ឆ្នាំ២០២៦៕