ដំណឹងល្អ!! Mbappe បានត្រលប់មកហ្វឹកហាត់ជាមួយក្រុមឈុតធំវិញហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Mbappe ត្រូវបានដាក់បញ្ចូលឈ្មោះទៅក្នុងបញ្ជីកីឡាករឈុតធំរបស់ក្លឹប PSG វិញហើយ។ ក្នុងនោះសេចក្តីប្រកាសរបស់ក្លឹប PSG បានបញ្ជាក់ថា៖

“បន្ទាប់ពីការពិភាក្សាប្រកបដោយភាពវិជ្ជមានរវាងក្លឹប PSG និងកីឡាករ Kylian Mbappé មុនពេលការប្រកួតរវាង PSG ទល់នឹងក្លឹប Lorient កាលពីយប់មិញ។ កីឡាករ Mbappe ត្រូវបានដាក់បញ្ចូលទៅក្នុងក្រុមហ្វឹកហាត់ជាក្រុមឈុតធំវិញហើយនៅព្រឹកនេះ”៕