បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានធ្វើការទំនាក់ទំនងទៅកាន់ក្លឹប Bayern សម្រាប់ការផ្ទេរយក Benjamin Pavard។
ខាងក្លឹប Man Utd មិនទាន់ទទួលបានភ្លើងខៀវពីខាងក្លឹបង Bayern នោះទេ។ ប៉ុន្តែកីឡាករ Pavard បញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់ចាកចេញ និងចង់ស្វែងរកការប្រកួតប្រជែងថ្មី។
កីឡាករ Pavard មិនចុះហត្ថលេខាលើកុងត្រាថ្មីជាមួយនឹងក្លឹប Bayern ហើយកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតនៅខែមិថុនា ឆ្នាំ២០២៤៕