De Bruyne ជះលុយទិញអំណោយ​យ៉ាង​ពិសេស​ជូន​មិត្ត​រួម​ក្រុម អំឡុង​ការ​ប្រកួត​បើក​រដូវ​កាល ប៉ុន្តែ​បែ​ជា​ជួប​រឿង​អកុសល​ទៅ​វិញ

0

តារា​ឆ្នើម​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក​របស់​ក្រុម​មេឃ​ខៀវ កីឡាករ Kevin De Bruyne បាន​ជូនអំណោយ​យ៉ាង​ពិសេស​ដល់​មិត្ត​រួម​ក្រុម អំឡុង​ពេល​ប្រកួត​បើក​រដូវ​កាល Premier League​។

ទូរស័ព្ទ​ដៃ​ដែល​មានការ​រចនា​យ៉ាង​ពិសេស​ដោយ​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​មានឈ្មោះ​ថា iDesign Gold ចំនួន ២៦​គ្រឿង ដែល​មួយ​គ្រឿង​ៗ​មាន​តម្លៃ ៥,០០០​ផោន ត្រូវ​បាន​ចែក​ជូន​មិត្ត​រួម​ក្រុម​ទាំងអស់ ក៏​ដូច​ជា​លោក Pep Guardiola និង​ម្ចាស់​ក្លឹ​ប Sheikh Mansour នូវ​ទូរស័ព្ទ iPhone 14 ដែល​មានឈ្មោះ និង​និមិត្តសញ្ញា​ក្លឹ​ប​នៅ​លើ​សំបក​ផ្នែក​ខាងក្រោយ​នៃ​ទូរស័ព្ទ​។ImageImageImageImage

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ បន្ទាប់​ពី​អំណោយ​ដ៏​ល្អ​របស់​គាត់ De Bruyne ត្រូវ​បាន​បង្ខំចិត្ត​ចាក​ចេញពី​ទីលាន អំឡុង​ពេល​ក្រុម​របស់​គាត់​ឈ្នះ​ក្រុម Burnley នៅ Premier League កាលពី​ថ្ងៃ​សុក្រ​។ ជា​សំណាងល្អ​សម្រាប់​កីឡា​ករបែល​ហ្ស៊ិ​ក របួស​ហាក់​មិន​ធ្ងន់ធ្ងរ​ពេក​ទេ​៕