បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Galatasaray បានចូលមកបញ្ចុះបញ្ចូលភ្នាក់ងាររបស់កីឡាករ Fred ហើយបានត្រលប់ចូលមកប្រជែងវិញ ក្រោយក្លឹប Fenerbahce បានដាក់សំណើរផ្លូវការណ៍។
ក្នុងនោះ ផែនការរបស់ក្លឹប Manchester United គឺត្រូវតែលក់ចេញ Fred ជាដាច់ខាត ហើយយ៉ាងតិចក៏ទទួលបានកញ្ចប់ផ្ទេរតម្លៃ ១៥លានអឺរ៉ូផងដែរ៕