បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Hilal បានបញ្ចុះបញ្ចូលតារាឆ្នើមរបស់ក្លឹប Atletico គឺកីឡាករ Joao Felix ជាមួយនឹងសំណើរសុំខ្ចីជើង។ ប៉ុន្តែត្រូវបានក្លឹប Atletico ធ្វើការបដិសេធ ដោយពួកគេចង់លក់ Joao ជាអចិន្ត្រៃយ៍តែម្តង។
ក្នុងនោះ Joao មានក្តីស្រម៉ៃចង់ទៅលេងអោយ Barca ដោយគាត់ចាប់ទុកសំណើររបស់ក្លឹបនៅអារ៉ាប់ជាជម្រើសបន្ទាប់ប៉ុណ្ណោះ៕