ក្លឹបមួយនេះចេញមកបដិសេធ ដំណឹងចង់ផ្ទេរយក Neymar

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងក្លឹប Chelsea នឹងមិនធ្វើការចុះហត្ថលេខាយក Neymar នៅរដូវក្តៅនេះទេ ដោយសារតែលោក Mauricio Pochettino មិនចង់ធ្វើការជួបជុំវិញជាមួយនឹងខ្សែប្រយុទ្ធរូបនេះ។ តាមការចេញផ្សាយរបស់បានអោយដឹងថាតារាឆ្នើមរបស់ក្លឹប PSG រូបនេះ នឹងត្រូវដាក់លក់ដោយក្លឹប ដែលមានតម្លៃចាប់ផ្តើមពី ៥០លានផោន។ ដំណឹងនេះបានធ្វើអោយមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបជាច្រើននៅតំបន់អឺរ៉ុប ដោយរួមបញ្ចូលទាំង Chelsea និង Barcelona។

តាមប្រភពដដែរក៏បានបន្ថែមថា ក្លឹបតោខៀវ នឹងមិនចូលរួមប្រកួតប្រជែងនោះទេ ពីព្រោះតែលោក Pochettino ក៏ដូចជាប្រាក់ឈ្នូលរបស់កីឡាករវ័យ ៣១ឆ្នាំរូបនេះ។ ប្រាក់ឈ្នួលរបស់ Neymar គឺប្រមាណ ៦សែនផោនក្នុងមួយសប្តាហ៍នៅ PSG ដែលនេះធ្វើអោយប៉ះពាល់ដល់បញ្ហាហរិញ្ញវត្ថុណាស់ប្រសិនជាផ្ទេរយកគាត់មែន។

គួរបញ្ជាក់ថាលោក Pochettino និងនាយកកីឡាកររបស់ក្លឹប Chelsea បានធ្វើការសម្លឹងក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងប្រសិនជាងការទិញកំពូលកីឡាករ៕