ក្លឹបនៅអារ៉ាប៊ីសាអូឌីត ដាក់សំណើរសុំខ្ចីជើង Joao Felix ពេញមួយរដូវកាល

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងក្លឹប Al Hilal បានធ្វើការបញ្ចុះបញ្ចូលកីឡាករ Joao Felix។ ក្លឹបនៅអារ៉ាប៊ីសាអូឌីតមួយនេះ បានរៀបចំនៅសំណើរខ្ចីជើងរយៈពេល ១ឆ្នាំសម្រាប់អោយកីឡាករធ្វើការសម្រេចចិត្ត។

ក្នុងនោះគេដឹងថាលោក Jorge Jesus បានកោះហៅ Joao ជាច្រើនសារ។ ហើយអទិភាពរបស់កីឡាករ គឺក្លឹប Barcelona និងក្លឹបនៅតំបន់អឺរ៉ូប។ ប៉ុន្តែ Al Hilal អាចក្លាយជាជម្រើសសម្រាប់គាត់នៅទីនេះ​ ដោយគាត់មិនចង់ស្នាក់នៅក្លឹប Atletico ទៀតនោះទេ៕