បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Willian បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Al Shabab ហើយ។ កុងត្រាបានរៀបចំរួចរាល់សម្រាប់ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលរូបនេះ ។
ក្នុងពេលនេះកីឡាករ Willian បាននឹងកំពុងធ្វើការពិភាក្សាជាមួយនឹងក្លឹប Fulham និងលោក Marco Silva ចំពោះការចង់ចាកចេញរបស់គាត់ ដើម្បីស្វែងរកបទពិសោធន៍នៅលីគអារ៉ាប៊ីសាអូឌីត។ ការសម្រេចចិត្តនៅពេលនេះ គឺអាស្រស័យទៅលើក្លឹប Fulham។
គួរបញ្ជាក់ថាកីឡាករ Willian ទើបតែចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយនឹងក្លឹប Fulham កាលពីប្រមាណជាង ១០ថ្ងៃមុននោះទេ៕