ក្លឹប Wolfsburg ទាមទារតម្លៃ ៥០លានអឺរ៉ូ ពីក្លឹបនៅអង់គ្លេសសម្រាប់ការផ្ទេរ Micky van de Ven

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham បានផ្ញើរនៅសំណើរដទៅកាន់ក្លឹប Wolfsburg កាលពីថ្ងៃពុធ សម្រាប់ការផ្ទេរយក Micky van de Ven ក្នុងរង្វង់ទឹកប្រាក់ ៤០លានអឺរ៉ូ បូននឹងតម្លៃបន្ថែម ៥លានអឺរ៉ូទៀត។

ខាងក្លឹប Wolfsburg ចង់បានលក្ខខណ្ឌទូរទាត់ប្រាក់ផ្សេងពីនេះ ឫក៏ងាយស្រួល។ ដោយក្លឹបចង់បានកញ្ចប់ថវិកាសរុបប្រមាណ ៥០លានអឺរ៉ូ។ ស្របពេលនេះក្លឹប Spurs ក៏នឹងកំពុងធ្វើការលើការផ្ទេរយកកីឡាករ Tapsoba ផងដែរ៕