Barcelona នឹង​ដាក់​សំណើរ​ទៅ​ភ្លាម ប្រសិនបើ​ក្លឹ​ប​សម្រេច​រឿង​នេះ

0

យោង​តាម​សារព័ត៌មាន 90min បាន​ឲ្យ​ដឹង​ថា Barcelona កំពុង​រៀបចំ​សំណើ​រទិញ​ខ្សែការពារ Joao Cancelo របស់​ក្រុម Manchester City នៅ​ពេល​ដែល Ousmane Dembele បញ្ចប់​ការ​ផ្ទេរ​ទៅ PSG ។

ក្លឹ​ប​យក្ស La Liga បាន​បង្ហាញ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ Cancelo ជាមួយនឹង​តំណ​ភ្ជាប់​ពី​មុន​ដែល​មាន​តាំងពី​ខែមករា ទោះបីជា​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ​បាន​រារាំង​ការ​ចុះ​ហត្ថា​លេខា​របស់​ពួក​គេ​ក៏​ដោយ​។

យ៉ាងណា​ក៏​ដោយ ការ​ចាកចេញ​របស់ Dembele ក្នុង​តម្លៃ ៥០ លាន​អឺ​រ៉ូ ត្រូវ​បាន​គេ​រាយការណ៍​ថា ជា​ការ​ផ្លាស់​ប្តូរ​មាន​សក្ដានុពល​សម្រាប់​ក្រុម​អ្នកមាន​បុណ្យ​។ ការ​ផ្ទេរ​យក Cancelo របស់ Barca ហាក់​មាន​សង្ឃឹម ខណៈ​ដែល​កីឡាករ​រូប​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា គាត់​មិន​ចង់​បន្ត​នៅ Man City៕