Man City អាចនឹងយកបានខ្សែការពារចំណូលថ្មីម្នាក់នៅចុងសប្តាហ៍នេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City និង Leipzig កំពុងចរចាគ្នាធ្វើអោយសម្រេចនៅកុងត្រានៃការផ្ទេរ Josko Gvardiol។ ហើយកុងត្រាមួយនេះអាចនឹងត្រូវចុះហត្ថលេខានៅចុងសប្តាហ៍នេះ។

សម្រាប់ខាងកីឡាករវិញនឹងត្រូវធ្វើតេស្តសុខភាពនៅថ្ងៃសុក្រនេះ ប្រសិនជាអ្វីគ្រប់យ៉ាងសម្រេចតាមផែនការ។ ការផ្ទេរមានតម្លៃប្រមាណ ៩០លានអឺរ៉ូ ដែលធ្វើអោយខ្សែការពារ Gvardiol នឹងក្លាយជាខ្សែការពារតម្លៃថ្លៃបំផុត៕