អ្នកចាំទី David Raya បានបដិសេធការផ្ទេរទៅ Bayern ដោយសារតែបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអ្នកចាំទី David Raya បានឈានដល់ការព្រមព្រៀងនៅកិច្ចសន្យាគោលករណ៍ជាមួយក្លឹប Arsenal ទៅលើលក្ខខណ្ឌផ្ទាល់ខ្លួន។

ខាងកីឡាករក៏បានធ្វើការបញ្ជាក់ទៅកាន់ក្លឹប Brentford ផងដែរថាខ្លួនចង់ទៅចូលរួមជាមួយក្លឹប Arsenal។ ហើយនៅពេលនេះក្លឹបទាំង ២ កំពុងធ្វើការពិភាក្សាគ្នាទៅលើតម្លៃផ្ទេរ ក៏ដូចជាវិធីសាស្ត្រក្នុងការទូរទាត់ប្រាក់៕