ក្លឹបនៅអេស្ប៉ាញ កំពុងចរចាជាមួយ Man Utd សម្រាប់ការផ្ទេរ Van de Beek

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Sociedad បាននឹងកំពុងធ្វើការទៅលើការផ្ទេរយក Donny Van de Beek ពីក្លឹប Man Utd។

ការចរចារកំពុងត្រូវបានធ្វើឡើង ប៉ុន្តែមិនទាន់មានការព្រមព្រៀងទៅលើការផ្ទេរ និងលក្ខខណ្ឌផ្ទាល់ខ្លួននោះទេ។

ក្នុងនោះក្លឹប Man United រង់ចាំ Donny និង Fred ចាកចេញពីក្លឹបសិន ទើបពួកគេអាចផ្ទេរយក Amrabat បាន៕