អតីតតារាឆ្នើមរបស់ក្លឹប Man City បានប្រកាសចូលនិវត្តន៍

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ David Silva បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ បន្ទាប់ពីជួបបញ្ហារបួសញឹកញាប់ពេក។

អាជីពដល់អស្ចារ្យរបស់គាត់ត្រូវបានបញ្ចប់ហើយ ក្រោយទទួលបានពានរង្វាន់ជាច្រើន ក៏ដូចជាសមត្ថភាពដ៏កំពូលចាប់តាំងពីបានចាប់អាជីពនេះមក។ គាត់បានបង្ហាញខ្លួន ៨៦៩ប្រកួត ក្នុងអាជីពរបស់ខ្លួន ដោយក្នុងនោះរកបាន ១៥៦គ្រាប់ បង្កើតឪកាសអោយដៃគូ ២២៦ដង លើកពានបាន ២០៕