ប្រធានក្លឹប Al Ittihad ធ្វើដំណើរមកកាន់អង់គ្លេសដោយផ្ទាល់ សម្រាប់ការផ្ទេរយក Fabinho

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាប្រធានក្លឹប Al Ittihad បានធ្វើដំណើរទៅកាន់ទីក្រុងឡុង ដើម្បីបោះត្រាទៅលើការផ្ទេរយក Fabinho ពីក្លឹប Liverpool។ ការពិភាក្សាបានដល់ដំណាក់កាលចុងក្រោយហើយ ប៉ុន្តែនៅមានចំនុចលម្អិតមួយចំនួនដែលក្លឹបទាំង ២ត្រូវបានពិភាក្សាគ្នា។

ឯកសារមិនទាន់រួចរាល់នោះទេ ដោយក្លឹប Liverpool ចង់ធ្វើការពិនិត្យវាអោយបានកាន់តែលឿន។ ក្លឹបនៅ អារ៉ាប៊ីសាអូឌីត សង្ឃឹមថាការផ្ទេរមួយនេះអាចរួចរាល់នៅសប្តាហ៍ក្រោយ ដើម្បីចៀសវាងការឆក់យកការផ្ទេរមួយនេះនៅចុងម៉ោង៕