បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barcelona និង Porto បាននឹងកំពុងទំនាក់ទំនងគ្នា ដើម្បីបញ្ចប់នៅការផ្ទេរកីឡការ Nico Gonzalez ក្នុងរយៈពេល ២៤/៤៨ម៉ោង។ ការចរចាកំពុងបន្តនៅត្រង់លក្ខខណ្ឌទិញត្រលប់មកវិញ។
វាអាចជាការផ្ទេរជាអចិន្ត្រៃយ៍ ហើយនៅពេលនេះក្លឹបកំពុងធ្វើការ ដើម្បីអោយការផ្ទេរមួយនេះអាចចុះហត្ថលេខា និងបោះត្រា៕