កីឡាករ Samuel Chukwueze កាន់តែខិតជិតក្នុងការមកចូលរួមនឹងក្លឹបអ៊ីតាលី

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan កាន់តែខិតជិតក្នុងការផ្ទេរយកកីឡាករ Samuel Chukwueze ហើយ។​ ការចរចាបានឈានដល់ដំណាក់កាលចុងក្រោយ ជាមួយនឹងខាងក្លឹប Villarreal។ តម្លៃផ្ទេរដែលលើកយកពិភាក្សា គឺ ២០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែមផ្សេងទៀត។

ដោយឡែកកីឡាករ Noah Okafor នឹងចុះចតនៅទីក្រុង Milano នៅយប់នេះ ដើម្បីតំណើរកាលការងារ ក្នុងការក្លាយខ្លួនជាកីឡាកររបស់ក្លឹប AC Milan៕