លោក Erik ten Hag លើកឡើងអំពីខ្សែការពារ Harry Maguire

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បាននិយាយអំពីកីឡាករ Harry Maguire ថា “ពួកយើងគោរព Harry Maguire។ គាត់ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ក្រុមមួយនេះ។ ហើយអ្នកដឹងហើយ សម្រាប់តូនាទីរបស់គាត់ជាខ្សែការពារកណ្តាល គឺពួកយើងមានតែ ៤នាក់ប៉ុណ្ណោះ”។

លោកក៏បានបន្ថែមទៀតថា “ខ្ញុំនិយាយអំពីភាពស្ថិតស្ថេរ យើងដឹងថាយើងមិនអាចធ្វើវាជាមួយអ្នកកីឡាករតែ ១១ នាក់បាននោះទេ ហេតុដូច្នេះហើយខ្ញុំសប្បាយចិត្តដែលយើងមានខ្សែការពារកណ្តាលល្អ ៤ នាក់”៕