បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែប្រយុទ្ធ Pierre Aubameyang បានយល់ព្រមទៅចូលរួមជាមួយនឹងក្លឹប Olympique Marseille ហើយ។
ដោយក្នុងនោះ Auba បានចុះហត្ថលេខារយៈពេល ៣ឆ្នាំជាមួយនឹង OM តាំងពី ២ថ្ងៃមុនមកម្ល៉េះ។
សម្រាប់ក្លឹប Chelsea នឹងអនុញ្ញាតអោយគាត់ចាកចេញដោយគ្មានតម្លៃខ្លួន។ ក្នុងនោះ Auba នឹងធ្វើដំណើរទៅដល់ក្លឹប OM នៅយប់នេះ ហើយបន្ទាប់មកនឹងធ្វើតេស្តសុខភាពនៅថ្ងៃព្រហស្បត្តិ៍៕