បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការចរចារវាងក្លឹប Manchester City និង RB Leipzig សម្រាប់ការផ្ទេរ Josko Gvardiol មិនទាន់បញ្ចប់នោះទេ។
ក្នុងនោះត្រូវបានគេជឿជាក់ថា កត្តាសំខាន់ដែលពិភាក្សាគឺតម្លៃផ្ទេរ ខណៈតម្លៃបូកបន្ថែមមិនមានជាបញ្ហាចោទនោះទេ។ ខាងក្លឹប Leipzig ទាមទារតម្លៃផ្ទេរប្រមាណ ១០០លានអឺរ៉ូ។
សម្រាប់កីឡាករ Gvardiol វិញ បានជម្រុញក្នុងការទៅចូលរួមជាមួយនឹងក្លឹប Man City បន្ទាប់ពីលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងគ្នាកាលពី ១ខែមុន៕