កីឡាករ Sofyan Amrabat ស្ថិតនៅក្នុងបញ្ជីដែលក្លឹបយក្សមួយនេះចង់បាន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានដាក់បញ្ចូលកីឡាករ Sofyan Amrabat ទៅក្នុងបញ្ជីកីឡាករខ្សែបម្រើការពារដែលក្លឹបចង់បាន ប៉ុន្តែមិនទាន់មានការចរចា ឫដាក់សំណើរផ្លូវការណាមួយនោះទេ។

ក្នុងនោះ គោលដៅបន្ទាប់របស់ក្លឹប Man Utd គឺជាខ្សែប្រយុទ្ធ ហើយពេលនេះកំពុងពិភាក្សាជាមួយនឹង Hojlund។ សម្រាប់តំបន់បម្រើ គឺអាស្រ័យទៅលើការចាកចេញរបស់កីឡាករមួយចំនួន ជាពិសេស Fred និង Van de Beek៕