ភ្នាក់ងាររបស់កីឡាករ Mahrez នឹងធ្វើរឿងនេះ ក្រោយជួបពិភាក្សាជាមួយក្លឹប Al Ahli រួចរាល់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាភ្នាក់ងាររបស់កីឡាករ Riyad Mahrez បានស្នើរសុំជួបជាមួយខាងក្លឹប Manchester City បន្ទាប់ពីពិភាក្សាទៅលើលក្ខខណ្ឌកុងត្រាលម្អិតជាមួយនឹងខាងក្លឹប Al Ahli។

ការពិភាក្សារវាងភ្នាក់ងាររបស់ Mahrez និង City នឹងត្រូវធ្វើឡើង។ ហើយខាងក្លឹប Man Ctiy កំពុងរង់ចាំនៅការដាក់សំណើរផ្លូវការណ៍របស់ក្លឹប Al Ahli។

ដោយឡែក Kyle Walker នឹងធ្វើការនិយាយជាមួយនឹងលោក Pep Guardiola ដោយផ្ទាល់អំពីសំណើររបស់ក្លឹប Bayern ដូចគ្នា៕