បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Thomas Tuchel បានលើកឡើងអំពីរឿងរបស់ Goretzka និង Gravenberch ថា “ពួកគេទាំង ២នាក់មានកុងត្រាជាមួយយើង។ Gravenberch គឺស្ថិតនៅក្នុងតំណែងដ៏ប្រកួតប្រជែងមួយ។ គាត់ត្រូវតែលេងអោយបាននៅក្នុងតំណែងមួយនេះ”។
លោក Tuchel បានបន្ថែមទៀតថា “Goretzka មានការមិនសប្បាយចិត្តនៅដំណាក់កាលចុងក្រោយនេះ។ ជាមួយនឹងដំណឹងមួយនេះ ពួកយើងចង់បានអ្វីជាច្រើនពីគាត់។ មានការប្រកួតប្រជែងច្រើន”៕