Man Utd កំពុងពិភាក្សាជាមួយនឹងអ្នកចាំទីជប៉ុនរូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បាននឹងកំពុងធ្វើការលើការផ្ទេរ Zion Suzuki។ អ្នកចាំទីជប៉ុនរូបនេះ ជាជម្រើសម្នាក់ក្នុងចំណោម ៣នាក់ សម្រាប់តំណែងជាអ្នកចាំទីបម្រុង ហើយសម្រាប់ពេលនេះការពិភាក្សាកំពុងធ្វើឡើងជាមួយនឹងកីឡាករ។

ក្នុងនោះមិនទាន់មានការចរចាជាមួយនឹងក្លឹប Urawa Reds នោះទេ ដោយក្លឹប Man United កំពុងរវល់ជាមួយនឹងការផ្ទេរយកអ្នកចាំទី Andre Onana៕