Crystal ចេញមកប្រជែងនឹងក្លឹបយក្សនៅអង់គ្លេសមួយទៀត ដើម្បីផ្ទេរយក Matheus Franca

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងក្លឹប Crystal Palace បានដាក់សំណើរផ្លូវការណ៍ដើម្បីសុំផ្ទេរកីឡាករ Matheus Franca ហើយ។ ការចរចាកំពុងធ្វើបន្តចំពោះការផ្ទេរកីឡាករឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះ។

ក្នុងនោះត្រូវបានគេជឿជាក់ថាកីឡាករ Franca បានបើកចំហរក្នុងកាផ្ទេរទៅលើការចាប់អារម្មណ៍របស់ក្លឹប Chelsea។ ក្លឹប Chelsea បានធ្វើការពិភាក្សាជាមួយនឹងក្លឹប Flamengo ប៉ុន្តែមិនទាន់មានការដាក់សំណើរនោះទេ៕