ក្លឹប Lazio បញ្ជាក់ជុំវិញព័ត៌មានក្លឹបនៅអារ៉ាប៊ីសាអូឌីតចង់បានកីឡាករ Immobile

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងប្រធានក្លឹប Lazio លោក Lotito បានបញ្ជាក់ទៅលើសំណើររបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីតចំពោះកីឡាករ Ciro Immobile ថា “ខ្ញុំមិនបានទទួលនៅសំណើរផ្ទេរផ្លូវការណ៍សម្រាប់កីឡាករ Immobile នោះទេ។ គាត់ដូចជាកូនប្រុសរបស់ខ្ញុំអញ្ចឹង ដោយគាត់មិនមែនសម្រាប់លក់នោះទេ”។

លោកបានបន្ថែមទៀតថា “សំណើរតែមួយគាត់ដែលអាចយក Immobile ពីខ្ញុំគឺប្រហែល ៥០លានអឺរ៉ូ…. ហើយខ្ញុំមិនទាន់ច្បាស់នោះទេ។ វាអាចមិនមែនជាទំហំទឹកប្រាក់មួយនេះ”៕