បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Laporta បញ្ជាក់អំពីការផ្ទេរ Arda Guler ថា “ពួកយើងបានព្រមព្រៀងជាមួយនឹងកីឡាកររួចរាល់ហើយ ដោយពួកយើងត្រៀមក្នុងការបង់ប្រាក់ប្រមាណ ១៧.៥លានអឺរ៉ូទៅក្លឹប Fenerbahce”។
លោកក៏បានបន្ថែមទៀតថា “ប៉ុន្តែមានក្លឹបផ្សេងទៀតដូច Real Madrid បានចូលមក ហើយហ៊ានចំណាយច្រើនជាងយើង។ ដូច្នេះពួកយើងមិនអាចចូលទៅក្នុងការប្រកួតប្រជែងនោះទេ”៕