បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Laporta បាននិយាយថា “ពួកយើងមានទំនាក់ទំនងល្អជាមួយនឹង Messi ប៉ុន្តែពួកយើងមិនបាននិយាយជាមួយគាត់ បន្ទាប់ពីគាត់សម្រេចចិត្តទៅចួលរួមជាមួយនឹងក្លឹប Inter Miami។ ពួកយើងជូនពរគាត់អោយជួបតែសំណាងល្អ”។
លោក Laporta ក៏បានបន្ថែមទៀតថា “ពួកយើងបានរៀបចំកុងត្រារបស់គាត់រួចរាល់ ប៉ុន្តែវាមិនអាចដំណើរការទៅបាន។ ក្លឹប Barcelona នៅតែជាផ្ទះរបស់គាត់”៕