បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាប្រធានក្លឹប Napoli លោក Aurelio De Laurentiis បានលើកឡើងថា “ក្លឹបតែមួយគត់ដែលអាចមានលទ្ធភាពយក Victor Osimhen បាននោះគឺ PSG”។
លោកក៏បានបន្ថែមទៀតថា “ប្រសិនជា Nasser Al Khelaifi ចង់ផ្ញើរនៅសំណើរមកដែលមានតម្លៃ ២០០លានអឺរូ… ពួកយើងនឹងរង់ចាំ ហើយនឹងមើលថាមានអ្វីកើតឡើង។ ខ្ញុំគិតថា Victor នឹងបន្តស្នាក់នៅទីនេះ”៕