បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Leicester City ចាប់អារម្មណ៍ទៅលើកីឡាករ Stephy Mavididi ដែលជាជម្រើសមួយសម្រាប់រដូវក្តៅនេះ។
ក្នុងនោះClub Brugge និង Lille ក៏បានបង្ហាញនៅការចាប់អារម្មណ៍ទៅលើ Mavididi ផងដែរ។ ខណៈក្លឹប Montpellier ចង់បានប្រាក់ពីការលក់រូបគាត់ ដោយសារកុងត្រារបស់កីឡាករកំពុងស្ថិតនៅឆ្នាំចុងក្រោយ៕