ក្លឹប Bayern Munich ត្រៀមដាក់សំណើរផ្ទេរយក Harry Kane ជាថ្មីម្តងទៀត ដែលមានតម្លៃដល់ទៅ…

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Bayern Munich នៅតែចង់បានកីឡាករ Harry Kane ហើយត្រៀមនឹងដាក់សំណើរតម្លៃ ៧០លានផោនជាថ្មីម្តងទៀត។ ក្លឹបម្ចាស់ពានលីគកំពូលអាឡឺម៉ង់មួយនេះ បានបើកការដាក់សំណើរក្នុងតម្លៃ ៥៦លានផោនម្តងហើយ ប៉ុន្តែត្រូវបដិសេធពីខាងក្លឹប Spurs ប៉ុន្តែមើលទៅសំណើរថ្មីនេះ ក៏ប្រហែលជាមិនគ្រប់គ្រាន់សម្រាប់បញ្ចុះបញ្ចូលលោក Daniel Levy ក្នុងការលក់តារាឆ្នើមរូបនេះផងដែរ។

គួរបញ្ជាក់ថា Kane គឺជាវិរៈបុរសម្នាក់របស់ក្លឹប Spurs ហើយក៏ជាខ្សែប្រយុទ្ធដ៏ល្អម្នាក់នៅលើពិភពលោក ប៉ុន្តែ​មកដល់អាយុ ២៩ឆ្នាំនេះ គឺគាត់មិនទាន់បានឈ្នះពានណាមួយនោះទេ។ ហើយប្រសិនជាគាត់នៅតែបន្តស្នាក់នៅជាមួយនឹង Spurs នោះគាត់នឹងនៅតែដដែរ។ ប្រសិនជាគាត់ចង់ឈ្នះពានអោយបានមុនគាត់បញ្ចប់អាជីពរបស់ខ្លយន គាត់ត្រូវតែចាកចេញ៕