បរទេស៖ កីឡាករជម្រើសជាតិបារាំងបានជួបនៅពេលវេលាដ៏ពិបាករបស់ខ្លួនចាប់តាំងពីត្រលប់មកកាន់ទឹកដី Turin ក្នុងប្រទេសអ៊ីតាលីវិញកាលពីរដូវក្តៅឆ្នាំ២០២២។ កីឡាកររូបនេះបានផ្ទេរចេញពីទឹកដី Manchester United ដោយគ្មានតម្លៃខ្លួន ដើម្បីមកចូលរួមជាមួយនឹងក្លឹប Juventus ប៉ុន្តែរូបគេបានជូបនឹងបញ្ហារបួសរហូត ដោយទើបបង្ហាញខ្លួនបាន ១០ដងប៉ុណ្ណោះ។
កីឡាករ Pogba បានបញ្ជាក់ថាគាត់ចង់បង្ហាញពីគុណតម្លៃរបស់ខ្លួននៅ Juventus ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាភ្នាក់ងាររបស់កីឡាករ Pogban បានធ្វើដំណើរទៅកាន់ Turin កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ ដើម្បីធ្វើការពិភាក្សាអំពីអនាគាត់របស់កីឡាករ។ ភ្នាក់ងាររបស់គាត់បាននិយាយជាមួយ Pogba ដោយបញ្ចុះបញ្ចូលគាត់អំពិការផ្ទេរទៅកាន់តំបន់មជ្ឈិមបូព៌ា៕